គោលការណ៍ឯកជនភាព & គោលការណ៍មិនសងប្រាក់វិញ

Privacy Policy & Refund Policy

សូមអានឪ្យបានច្បាស់មុនពេលទិញ៖ ផលិតផលទាំងអស់ (Tool, License Key, ឬ Key ផ្សេងៗ) គឺជាទំនិញឌីជីថល។ បន្ទាប់ពីទូទាត់ប្រាក់ និងទទួលបាន Key/Tool រួច Admin នឹងមិនសងប្រាក់វិញ (No Refund) ក្នុងករណីណាមួយឡើយ ទោះជាមានការប្តូរចិត្ត ឬមិនប្រើប្រាស់ក៏ដោយ។ សូមពិនិត្យព័ត៌មានផលិតផលឪ្យបានច្បាស់លាស់ និងសួរសំណួរទៅ Admin មុនពេលធ្វើការទូទាត់។

1. គោលការណ៍មិនសងប្រាក់វិញ (Refund Policy)

  • ការទិញ Tool, License Key ឬ Key ផ្សេងៗគ្រប់ប្រភេទ ជាការទិញចុងក្រោយ (Final Sale) — មិនអាចដូរ ឬសងប្រាក់វិញបានទេ បន្ទាប់ពី Key/Tool ត្រូវបានប្រគល់ជូន។
  • Admin នឹងផ្តល់ជំនួយបច្ចេកទេស ប្រសិនបើ Tool/Key មានបញ្ហាដែលបណ្តាលមកពីភាគីលក់ (ឧ. Key មិនដំណើរការ ដោយសារកំហុសបច្ចេកទេសពីខ្ញុំផ្ទាល់)។
  • ការសម្រេចចិត្តទិញត្រូវបានចាត់ទុកថាអតិថិជនបានយល់ព្រម និងទទួលយកលក្ខខណ្ឌនេះរួចជាស្រេច។

2. គោលការណ៍ដឹកជញ្ជូន / ការផ្តល់សិទ្ធិប្រើប្រាស់ (Delivery Policy)

  • License Key ឬតំណភ្ជាប់ Telegram Group នឹងផ្តល់ជូនភ្លាមៗ (Instant) បន្ទាប់ពីការទូទាត់ត្រូវបានបញ្ជាក់ដោយប្រព័ន្ធ។
  • អតិថិជនត្រូវរក្សាទុក License Key ដោយខ្លួនឯង។ Admin នឹងជួយស្តារ Key វិញ ក្នុងករណីមានភស្តុតាងបញ្ជាក់ការទូទាត់ត្រឹមត្រូវ។

3. គោលការណ៍ឯកជនភាព (Privacy Policy)

  • ខ្ញុំប្រមូលព័ត៌មានចាំបាច់តែប៉ុណ្ណោះ (ឈ្មោះ, លេខទូរស័ព្ទ, អ៊ីមែល) ដើម្បីដំណើរការការទូទាត់ និងទំនាក់ទំនងជាមួយអតិថិជន។
  • ការទូទាត់ប្រាក់ដំណើរការតាមរយៈ KHQR / Bakong និង/ឬ ABA PayWay ដែលជាប្រព័ន្ធសុវត្ថិភាពស្ដង់ដារធនាគារ។ ខ្ញុំមិនរក្សាទុកព័ត៌មានកាតឥណទាន ឬគណនីធនាគាររបស់អតិថិជនឡើយ។
  • ព័ត៌មានផ្ទាល់ខ្លួននឹងមិនត្រូវបានលក់ ឬចែករំលែកទៅភាគីទីបីណាមួយក្រៅពីគោលបំណងដំណើរការការទូទាត់ និងការផ្ដល់សេវាកម្មនោះទេ។

4. ទំនាក់ទំនង (Contact)

ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងការទិញ ឬគោលការណ៍ខាងលើ សូមទាក់ទងមកកាន់ Admin ដោយផ្ទាល់តាមរយៈ Telegram មុនពេលធ្វើការទូទាត់ប្រាក់។


Summary in English

All Tools, License Keys, and digital products sold on this website are considered digital goods. Once a purchase is completed and a License Key / Tool access has been delivered, the purchase is final and non-refundable under any circumstances. Payments are processed securely via Bakong KHQR / ABA PayWay; I do not store your banking card details. Please review product details carefully and contact the Admin directly via Telegram before making a payment if you have any questions.

TG

AICAMBO Support

ជាធម្មតាឆ្លើយតបភ្លាមៗ